ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា សេចក្តីជូនដំណឹង ស្តីពីការតម្រូវឱ្យប្រើប្រាស់ប្រភេទ ប័ណ្ណពន្ធប៉ាតង់ ដែលបញ្ជាក់ ពីសកម្ម ភាព អាជីវកម្ម ស្របតាមកម្មវត្ថុ នៃការចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬ ស្ទង់ថ្លៃ

យោង៖ ប្រកាសលេខៈ ១៩៣ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ -ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬ ស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ ការងារសាងសង់ និងសេវាផ្សេងៗ ឱ្យបានជ្រាបថា ៖ កន្លងមកអគ្គិសនីកម្ពុជា បានពិនិត្យឃើញមាន បណ្តាក្រុមហ៊ុន/សហគ្រាស ដែលបានចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ បានប្រើប្រាស់ ប្រភេទប័ណ្ណពន្ធប៉ាតង់ ដែលបញ្ជាក់ពីសកម្មភាព អាជីវកម្មរបស់ខ្លួនខុស ពីកម្មវត្ថុ នៃការចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬ ស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញឬសេវាផ្សេងៗ ។

យោងតាមប្រកាសលេខៈ ១៩៣ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ ត្រង់ប្រការ ៧ កថាខណ្ឌទី២ បានចែងថា ក្នុងការចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវា អ្នកជាប់ពន្ធត្រូវ មានប័ណ្ណពន្ធប៉ាតង់ ដែលបញ្ជាក់ពីសកម្មភាព អាជីវកម្មរបស់ខ្លួនស្របតាមកម្មវត្ថុនៃការដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញឬសេវាទាំងនោះ ។

ដូច្នេះដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព អគ្គិសនី កម្ពុជា នឹងពិនិត្យមើលលើប្រភេទប័ណ្ណពន្ធប៉ាតង់ដែលក្រុមហ៊ុន/សហគ្រាស ប្រើប្រាស់ក្នុងការចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ និងស្ទង់ថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

To Top