មន្ទីរ Pentagon ប្រាប់សភាអាមេរិកថា មិនមានសញ្ញាណាមួយដែលបង្ហាញថា អ៊ីរ៉ង់មានគម្រោងវាយប្រហារ សហរដ្ឋអាមេរិក មុននោះទេ
បរទេស៖ មន្ត្រីរដ្ឋបាលលោក Trump បានប្រាប់សភាអាមេរិកថា មិនមានសញ្ញាណាមួយដែលបង្ហាញថា អ៊ីរ៉ង់មានគម្រោងវាយប្រហារសហរដ្ឋអាមេរិក មុនការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei នោះទេ។
យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី២ ខែមីនានេះថា នៅក្នុងសន្និសីទសារព័ត៌មានបិទទ្វារ គឺមន្ត្រី Pentagon បានប្រាប់សភាថា មីស៊ីលផ្លោង និងកងកម្លាំងតំណាងរបស់អ៊ីរ៉ង់បានបង្កការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ប៉ុន្តែ មន្ត្រី Pentagon បានទទួលស្គាល់ថា មិនមានព័ត៌មានស៊ើបការណ៍ សម្ងាត់ណាមួយដែលបង្ហាញថា ទីក្រុងតេហេរ៉ង់មានគម្រោងវាយប្រហារកងកម្លាំងអាមេរិកជាមុននោះទេ, នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន ដែលដកស្រង់សម្តីមនុស្សពីរនាក់ ដែលដឹងអំពីបញ្ហានេះ។
របាយការណ៍នេះធ្វើឱ្យមានការ សង្ស័យលើការអះអាងពីមុនរបស់មន្ត្រីរដ្ឋបាលលោក Trump ថា មានការចង្អុលបង្ហាញថា ទីក្រុងតេហេរ៉ង់អាចវាយប្រហារ កងកម្លាំងអាមេរិក “ជាមុន”៕
ប្រែសម្រួលៈ ណៃ តុលា
