លោក Putin ពិភាក្សាតាមទូរស័ព្ទ ជាមួយនឹងមេដឹកនាំនៅឈូងសមុទ្រ Gulf អំពីបញ្ហាវិបត្តិជម្លោះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានប្រកាស កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំ នៃប្រទេសអារ៉ាប់រួម កាតា និងបារ៉ែនដែល ប្រទេសទាំងបីមានមូលដ្ឋានទ័ពសំខាន់ៗ របស់អាមេរិក។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធា ដ៏ធំដែលមិនបង្ករឿងប្រឆាំង នឹងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei និងមេបញ្ជាការកំពូលមួយចំនួន។
រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានឆ្លើយតបដោយការ បាញ់កាំជ្រួចរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្ស បើកទៅកាន់គោលដៅ របស់អាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់ឈូងសមុទ្រ។
យោងតាមការការអំពាវនាវរវាងលោក Putin និងប្រធានាធិបតី UAE លោក Sheikh Mohamed bin Zayed Al Nahyan មេដឹកនាំទាំងពីរបានពិភាក្សាអំពី ព្រឹត្តិការណ៍សោកនាដកម្មដែលមិនធ្លាប់ មានពីមុនមកនៅមជ្ឈិមបូព៌ាក្នុងបរិបទ នៃការឈ្លានពានរបស់អាមេរិកនិង អ៊ីស្រាអែលប្រឆាំង នឹងអ៊ីរ៉ង់និងសកម្មភាពសងសឹក ដ៏ឃោរឃៅរបស់តេហរ៉ង់ ។
លោកPutinបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ របស់រុស្ស៊ីក្នុងការសម្របសម្រួលដំណោះស្រាយ ដោយសន្តិវិធីចំពោះបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលក្នុងនោះ អេមីរ៉ាតអារ៉ាប់រួមក៏បានដើរតួយ៉ាងសកម្មត្រូវបានរំខានដោយ សកម្មភាពឈ្លានពានប្រដាប់អាវុធដោយមិនញញើតប្រឆាំង នឹងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដែលមានអធិបតេយ្យភាព រំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/russia/633498-putin-gulf-iran-call/
