ក្រុងមូស្គូ ព្រមានអំពីក្តីបារម្ភរបស់ខ្លួន ចំពោះការកសាងកម្លាំង របស់ណាតូនៅតំបន់អាក់ទិក
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំប្រទេសន័រវេស លោក Nikolay Korchunov បាននិយាយថា អង្គការណាតូកំពុងព្យាយាម ទប់ស្កាត់សេរីភាពនៃការធ្វើនាវាចរណ៍ របស់រុស្ស៊ីនៅតំបន់អាកទិក។
នៅក្នុងបទសម្ភាសន៍ ជាមួយនឹងកាសែត Izvestia កាលពីថ្ងៃចន្ទ លោក Korchunov បានអះអាងថា ប្រទេសន័រវេសកំពុងស្វែង រកការច្របាច់ទីក្រុងម៉ូស្គូ ចេញពីប្រជុំកោះ Spitsbergen ជាកន្លែងដែលប្រទេសរុស្ស៊ី ដែលជាប្រទេសតែមួយគត់ក្រៅពីន័រវេសដែលបានធ្វើសកម្មភាពសេដ្ឋកិច្ចនៅទីនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ មិនមានចេតនាក្នុងការពង្រីកប្រតិបត្តិការ របស់ខ្លួនឡើងវិញនោះទេ។
ទឹកដីន័រវេសតំបន់ Spitsbergen មានវត្តមានរបស់រុស្ស៊ី ក្នុងទម្រង់ជាក្រុមហ៊ុនរុករករ៉ែ Arktikugol និងសហគមន៍រុករករ៉ែ Barentsburg ។
ប្រទេសរុស្ស៊ីទទួលបានសិទ្ធិស្មើគ្នា ក្នុងការចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម នៅលើប្រជុំកោះជា មួយប្រទេសចំនួន១៣ផ្សេងទៀត ស្របតាមសន្ធិសញ្ញា Svalbard ឆ្នាំ១៩២០ដែលបានធ្វើឱ្យទឹកដី នេះក្លាយជាតំបន់ពាណិជ្ជកម្មសេរីគ្មានយោធា ខណៈពេលដែលទទួលស្គាល់អធិបតេយ្យ ភាពរបស់ប្រទេសន័រវេស។
លោកKorchunov បាននិយាយថាទីក្រុង Oslo មានចេតនារារាំងប្រតិបត្តិការ Arktikugol និងទប់ស្កាត់ចលនា និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងផ្នែកខ្លះ នៃប្រជុំកោះ ខណៈដែលចង្អុលទៅការកសាង យោធាដែលដឹកនាំដោយណាតូ ដែលត្រូវបានសម្គាល់ ដោយការមកទស្សនា ញឹកញាប់ជាងមុនពីយន្តហោះ និងនាវាចម្បាំងន័រវេស៕
ប្រែសម្រួល៖ស៊ុនលី
