លោក Medvedev លើកឡើងថា ការធ្វើសង្គ្រាមផ្លាស់ប្តូរ របបរបស់លោក Trump នឹងអាចបង្កើត សង្គ្រាមលោកលើកទី៣
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងបង្កើត បានទៅជាសង្រ្គាមលោកលើកទី៣ ជាមួយនឹងប្រតិបត្តិការ ផ្លាស់ប្តូររបបរ ដែលមានរូបរាងជាឧក្រិដ្ឋកម្មរបស់គាត់។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត័មាន TASS ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Medvedev ដែលឥឡូវនេះមានតួនាទី ជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរបស់ប្រទេសរុស្ស៊ី ត្រូវបានសួរថាតើសង្គ្រាម លោកលើកទី៣បានចាប់ផ្តើមហើយឬនៅ។
លោកបាននិយាយថា ៖តាមបច្ចេកទេស ទេ ប៉ុន្តែប្រសិនបើ Trump បន្តការផ្លាស់ប្តូររបបឧក្រិដ្ឋកម្មដ៏ឆ្កួតលីលារបស់គាត់ វានឹងចាប់ផ្តើមដោយសង្ស័យ។ ហើយព្រឹត្តិការណ៍ណា មួយអាចជាកត្តាបង្កហេតុ។
លោកបាននិយាយថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយ នៃសង្រ្គាមដ៏ទូលំទូលាយ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរក្សាការ ត្រួតត្រាពិភពលោក ។
យោងតាមលោក Medvedev លោក Trump បានធ្វើ កំហុសធ្ងន់ធ្ងរ ដោយការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និងបានធ្វើឱ្យ ជនជាតិអាមេរិកទាំងអស់ ប្រឈមនឹងហានិភ័យ៕
ប្រែសម្រួល៖ស៊ុនលី
