លោកបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន
ចិន ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម នៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត បានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ក៏បានពិភាក្សាជាមួយក្រុមហ៊ុន អំពីលទ្ធភាពបច្ចេកទេសក្នុង ការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាត ដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរ កសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទ ឱ្យកាន់តែប្រសើរឡើង៕

