ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម​ ដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិ ។

ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចធិបតី បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធទំនើប គឺជាគ្រឹះនៃប្រសិទ្ធភាពសេដ្ឋកិច្ច ។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែមដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការ តាមការគ្រោងទុក ដែលការណ៍នេះ អនុញ្ញាតឱ្យទំនិញរបស់កម្ពុជា មានច្រកទៅកាន់ផ្លូវសមុទ្រដោយផ្ទាល់ និងកាត់បន្ថយការពឹងផ្អែក លើការឆ្លងកាត់ប្រទេសទី៣ ។ ទន្ទឹមនេះ ការដាក់ឱ្យដំណើការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់4F បង្ហាញពីមហិច្ចតារបស់កម្ពុជា ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលឈានមុខ ក្នុងពិភពលោក សម្រាប់វិស័យLogistics និងទេសចរណ៍ ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយនវានុវត្តន៍ក្នុងស្រុក បង្ហាញពីភាពជាម្ចាស់ និងការពឹងផ្អែកដោយខ្លួនឯង ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្ររបស់កម្ពុជាផងដែរ៕

To Top