ព័ត៌មានអន្តរជាតិ

​ ប្រព័ន្ធការពារដែនអាកាស THAAD ទី២​ របស់សហរដ្ឋអាមេរិក​ នៅអាស៊ីខាងលិច​ ត្រូវបានវាយប្រហារ

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធប្រឆាំងមីស៊ីល THAAD ទីពីររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការ របស់ខ្លួន Sepah News IRGC បានឧ្យដឹងថា ខ្លួនបានវាយប្រហារ និងបំផ្លាញប្រព័ន្ធនេះដោយមីស៊ីល​ ដែលមានការណែនាំជាក់លាក់។

យោងតាមសេចក្តីថ្លែងការណ៍ IRGC កាលពីថ្ងៃចន្ទបានបំផ្លាញរ៉ាដារបស់ប្រព័ន្ធ THAAD របស់សហរដ្ឋអាមេរិក​ ដែលឈរជើងនៅក្នុងមូលដ្ឋាន យោធាមួយនៅអារ៉ាប់រួម។

ប្រភពបានឧ្យដឹងថា ការបំផ្លាញប្រព័ន្ធប្រឆាំង មីស៊ីលបានផ្តល់ឱ្យកងកម្លាំងរបស់ខ្លួននូវសេរីភាពកាន់តែច្រើន​ ដើម្បីវាយប្រហារគោលដៅរបស់ពួកគេ ដោយជោគជ័យ។

នៅព្រឹកថ្ងៃសៅរ៍ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់មួយចំនួនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេស លោក អាលី ខាមេនី សមាជិកគ្រួសារមួយចំនួនរបស់មេដឹកនាំ មេបញ្ជាការយោធាកំពូល និងជនស៊ីវិល។

អ៊ីរ៉ង់បានឆ្លើយតបតាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនលេីក​ ដែលផ្តោតលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top