លោក Zelensky បង្ហាញបំណង ផ្តល់គ្រូបង្គោលផ្នែកយោធា ទៅកាន់តំបន់មជ្ឈឹមបូព៍ា
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីអ៊ុយក្រែនVladimir Zelensky បានផ្តល់យោបល់ ជូនប្រទេសឈូងសមុទ្រ ពែកជាមួយនឹងគ្រូបង្ហាត់អ៊ុយក្រែន ដើម្បីជួយពួកគេការពារ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក និងកាំជ្រួចរបស់អ៊ីរ៉ង់ ។
ប៉ុន្តែយ៉ាងណាក្តីវានឹងថ្នូរនឹងទំនាក់ទំនង ជាមួយទីក្រុងមូស្គូក្នុងនាមទីក្រុងគៀវប៉ុណ្ណោះ ។ មេដឹកនាំអ៊ុយក្រែនបានស្នើឱ្យពង្រាយបុគ្គលិកយោធានៅក្រៅប្រទេស បើទោះបីជាប្រទេស របស់លោកផ្ទាល់មានការខ្វះខាត កម្លាំងពលកម្មកាន់តែខ្លាំងឡើងចំពេលមានជម្លោះ បន្តជាមួយរុស្ស៊ីក្តី។
យោធាអ៊ុយក្រែន បាននឹងកំពុងប្រឈមមុខ នឹងការគេចវេស និងការរត់ចោលជួរយ៉ាងទូលំទូលាយក្នុងប៉ុន្មានខែថ្មីៗនេះ បន្ថែមពីលើការបាត់បង់សមរភូមិដ៏សំខាន់។ យោងតាមការប៉ាន់ប្រមាណរបស់យោធារុស្ស៊ី ក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទីក្រុងទីក្រុងគៀវមានមនុស្សស្លាប់ប្រមាណជាជាង ៥២០.០០០ នាក់។
ថ្លែងកាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា ៖ ប្រសិនបើមេដឹកនាំមជ្ឈិមបូព៌ាអាចនិយាយ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែនបាន នោះកងកម្លាំងដែលកំពុង ការពារមេឃរបស់អ៊ុយក្រែន នឹងអាចធ្វើដំណើរ និងការពារ ឬបង្រៀនប្រជាជាតិ ទាំងនោះពីរបៀបការពារខ្លួន ពីការវាយប្រហាររបស់អ៊ីរ៉ង់ ។
បន្ថែមពីនោះ លោកក៏បានស្នើ ឱ្យរដ្ឋឈូងសមុទ្រផ្លាស់ប្តូរ មីស៊ីល PAC-3 ដែលប្រើក្នុងប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក សម្រាប់ស្ទាក់ចាប់ដ្រូន របស់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
