លោក Putin លើកឡើងថា រុស្សីនឹងអាចបញ្ចប់ការផ្គត់ផ្គត់ ហ្គាសទៅអឺរ៉ុបបានភ្លាមៗ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីអាចនឹងដកខ្លួនចេញ ពីទីផ្សារឧស្ម័នអឺរ៉ុបហើយប្តូរទិសដៅ ការផ្គត់ផ្គង់របស់ខ្លួនទៅកន្លែងផ្សេង ដោយមិនរង់ចាំសហភាពអឺរ៉ុប ហាមឃាត់ការនាំ ចូលរបស់ខ្លួននោះទេ។
លោកប្រធានាធិបតីបានធ្វើការកត់ សម្គាល់នេះកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានទទួលជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto នៅវិមានក្រឹមឡាំង។
លោក Putin បានថ្លែងបែបនេះថា៖ទីក្រុងមូស្គូអាចបង្វែរការផ្គត់ផ្គង់ទៅ ទីផ្សារដែលកំពុងរីកចម្រើនជាងនេះ ជំនួសវិញ ដោយហេតុថា សហភាពអឺរ៉ុបបាននិយាយម្តងហើយម្តងទៀត នូវចេតនាក្នុងការផ្តាច់ធនធានរុស្ស៊ីទាំងស្រុង ។
លោកប្រធានាធិបតីក៏បាននិយាយដែរថា វិបត្តិថាមពលនៅក្នុងសហភាព អឺរ៉ុបគឺជាលទ្ធផលនៃ គោលនយោបាយខុសឆ្គង ដែលបន្តដោយអាជ្ញាធររបស់ប្លុកក្នុងរយៈពេល ជាច្រើនឆ្នាំមកហើយ ។
ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ទៀតថា ៖រុស្ស៊ីតែងតែជាក្រុមហ៊ុនផ្គត់ផ្គង់ ថាមពល ដែលអាចទុកចិត្តបានសម្រាប់ដៃ គូទាំងអស់ រួមទាំង ប្រទេស អឺរ៉ុបផងដែរ ។ លោកបានបន្ថែមថា ទីក្រុងមូស្គូបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីបន្តការងារក្នុងលក្ខណៈបែបនេះ ជាមួយដៃគូទាំងនោះ ដែលខ្លួនគេអាចទុកចិត្តបាន៕
ប្រែសម្រួល៖ស៊ុនលី
