ផ្ទះថ្មីជាង១០០ខ្នង ត្រូវបានសាង សង់ប្រគល់ ជូនអតីតគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨
ភ្នំពេញ ៖ ផ្ទះថ្មី១២៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនបានសាងសង់ ដើម្បីប្រគល់ ជូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ លើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ការសាងសង់ផ្ទះផ្តល់ជូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨នេះ ធ្វើឡើងតាមលោកគន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ៕



