ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការផ្គត់ផ្គង់ LV Current Transformer ចំនួន 02 មុខ សម្រាប់គម្រោងការងារបន្តចរន្ត ជួសជុល ថែទាំ និងកែលម្អបណ្តាញ និង សម្រាប់អតិថិជនធុនធំ និងមធ្យម (Material for large consumers) (Category-1) (កញ្ចប់ 13) ជូនអគ្គិសនីខេត្តទាំង 15 (ផែនការឆ្នាំ 2025) (អាទិភាពទី1)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា​ សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពីការផ្គត់ផ្គង់ LV Current Transformer ចំនួន 02 មុខ សម្រាប់គម្រោងការងារ បន្តចរន្ត ជួសជុល ថែទាំ និងកែលម្អបណ្តាញ និង សម្រាប់អតិថិជនធុនធំ និងមធ្យម (Material for large consumers) (Category-1) (កញ្ចប់ 13) ជូនអគ្គិសនីខេត្តទាំង 15 (ផែនការឆ្នាំ 2025) (អាទិភាពទី1) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 05 ខែ មីនា ឆ្នាំ2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួចត្រូវប្រគល់ ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:00 នាទី ថ្ងៃទី 19 ខែ មីនា ឆ្នាំ2026 ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើ ពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top