ព័ត៌មានជាតិ

ស្លាប់ពីនៅនឹង កន្លែងរងរបួស៩នាក់​ បន្ទាប់ពីរថយន្ត​បុកម៉ូតូ ហើយមិនទាន់អស់ល្បឿន ទៅបុករថយន្តមួយផ្សេងទៀត

កំពង់ស្ពឺ ៖ យ៉ាងហោចណាស់មនុស្សពីនាក់ ជាប្តីប្រពន្ឋបាលស្លាប់ភ្លាមៗ នៅនឹងកន្លែងចំណែក៩នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីរថយន្តបុកម៉ូតូហើយបន្ត ទៅបុករថយន្តមួយគ្រឿងទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅតាមបណ្តោយផ្លូវជាតិលេខ1KS1 ត្រង់ចំណុចលើខ្នងទំនប់ចាន់ថ្នាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៥ ខែមិនាឆ្នាំ២០២៦ ។
សាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHYUDAI AERO TOWN(1995) ពណ៌ ក្រហម-ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-4446 បើកបរដោយឈ្មោះ រ៉ុន រែម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិក្រាំង ស្វាយធំ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (បានចុះគេចខ្លួនបាត់) ។

បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចខាងលើ បានបើកទៅបុកពីរក្រោយម៉ូតូ មួយគ្រឿងម៉ាកHONDA SCOOPY 125CC(2026) ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រុំ ករុណា ភេទប្រុស អាយុ ៣២ឆ្នាំ(ស្លាប់) មុខរបរ កម្មកររោងចក្រនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ភែល ភស្តុ ភេទស្រី អាយុ ២៥ឆ្នាំ(ស្លាប់) មុខរបរ កម្មកររោងចក្រទាំងពីរនាក់ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយរថយន្តបង្កបានបន្តទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកHYUNDAI GRACE (1997) ពណ៌ បៃតងចាស់ ពាក់ផ្លាកលេខកណ្តាល 2A-7318 បើកបរដោយឈ្មោះ ភី សុផា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដឹកកម្មករ កម្មការីនីចំនួន ៣៧នាក់ ស្រី ២២នាក់ ដែលកំពុងបើកបរ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម÷ កម្មករ កម្មការីនី រងរបួសស្រាលចំនួន ០៩នាក់ ស្រី ០៣នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះរួមមាន
១-ឈ្មោះ ហុី ស្រីរ័ត្ន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង
២-ឈ្មោះ ធី កុសល់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដូនទិព្វ ឃុំប្រាំបីមុំ ស្រុកថ្ពង
៣-ឈ្មោះ ទន ចាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ
៤-ឈ្មោះ ឆឹត ចាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ
៥-ឈ្មោះ បាវ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ ទាំងបីនាក់រស់នៅភូមិភ្នំបាត ឃុំភ្នំបាត ស្រុកថ្ពង
៦-ឈ្មោះ រុំ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ
៧-ឈ្មោះ រុំ រ៉ូ ភេទប្រុស អាយុ ២៨ ឆ្នាំ
៨-ឈ្មោះ ជុំ ញ៉ាវ ភេទស្រី អាយុ ៣៥ឆ្នាំ
៩-ឈ្មោះ ស៑ន ហម ភេទស្រី អាយុ ៣៥ឆ្នាំ ទាំងបួននាក់រស់នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុមន្ត្រីជំនាញ បានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណេកវត្ថុតាងរថយន្តនិង ម៉ូតូខាងលើកំពុងរៀបចំចាត់ចែង ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ:សុខសុភ័ណ្ឌ |កំពង់ស្ពឺ|ដើមអម្ពិល|រូបថតសមត្ថកិច្ច

To Top