ក្រសួងការងារ៖ កម្មកររោងចក្រស៊ីហាវ ២៩នាក់ បានជាសះស្បើយចេញទៅផ្ទះវិញ
ភ្នំពេញ ៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៥ ខែមីនានេះ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ២៩នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ ខណៈកម្មករម្នាក់ទៀត កំពុងសម្រាកបន្តនៅមន្ទីពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោង ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកថ្លែងថា ក្រសួងការងារ ដែលជាអាណាព្យាបាល របស់កម្មករតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនកម្មករ ។ សូមបន្តជឿជាក់មកក្រសួងការងារ និងសូមផ្តល់ដំណឹង មកក្រសួងក្នុងករណីរោងចក្រមានបរិយាកាសកើន កំដៅតាមរយៈ១២៨៦ ឬ១២៩៧ ឬតាមបណ្តឹងអណាមឹក ៕
