ព័ត៌មានអន្តរជាតិ

ភាពតានតឹង នៅមជ្ឈឹមបូព៍ា ចាប់ផ្តើមគម្រាមកំហែង ដល់ការនាំចេញ របស់អាហ្វ្រិកខាងត្បូង

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា កំពុងចាប់ផ្តើមបង្កើតភាព មិនប្រាកដប្រជាសម្រាប់ការនាំចេញ របស់អាហ្វ្រិកខាងត្បូងជាពិសេសការបម្រើទីផ្សារ ផលិតផល ស្រស់ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័សក្នុងតំបន់នេះ។

ការព្រមានេះត្រូវ បានធ្វើឡើងដោយអង្គការក្រុមហ៊ុន Exporters Western Cape (EWC) កាលពីថ្ងៃអង្គារ ម្សិលមិញ។EWC គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ ដើម្បីគាំទ្រ និងលើកកម្ពស់ការនាំចេញ ប្រកបដោយនិរន្តរភាព និងសកម្មនៅក្នុង Western Cape ។

ប្រធាន EWC លោក Terry Gale បាននិយាយថា សញ្ញាដំបូងនៃការរអាក់រអួល ត្រូវបានទទួលអារម្មណ៍រួច ហើយជាមួយនឹងការកើនឡើង ថ្លៃប្រេងឥន្ធនៈ និងភាពមិនច្បាស់លាស់ នៃការដឹកជញ្ជូននៅពេល ដែលក្រុមហ៊ុនដឹកជញ្ជូនវាយតម្លៃ សេវាកម្មរបស់ពួកគេឡើងវិញ ទៅកាន់តំបន់។

ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភបន្ថែមទៀត សម្រាប់អ្នកនាំចេញ គឺផលប៉ះពាល់ប្រតិបត្តិការ លើទំនិញ ដែលបានកំណត់ រួចហើយសម្រាប់តំបន់ ។

លោកGale បាននិយាយទៀតថា ខ្សែដឹកជញ្ជូនជាច្រើន បានចាប់ផ្តើមដក ឬកែសម្រួលសេវាកម្មទៅផ្នែកខ្លះនៃមជ្ឈិមបូព៌ា ដោយបង្កើតភាពមិនច្បាស់ លាស់ជុំវិញទំនិញបច្ចុប្បន្ននៅលើទឹក និងការដឹកជញ្ជូន តាមកាលវិភាគទៅកាន់តំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top