ព័ត៌មានអន្តរជាតិ

លោក Zelensky ធ្វើការគម្រាមកំហែង បែបយោធា ទៅកាន់មេដឹកនាំហុងគ្រី លោក Orban

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន បានចេញការគំរាម កំហែង ផ្នែកយោធាជាក់ស្តែង ចំពោះនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ជុំវិញការបដិសេធ បន្តដោយទីក្រុង Budapest ក្នុងការដកវេតូលើប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដែលធានាដោយសមាជិក EU សម្រាប់ទីក្រុងគៀវ។

លោកOrban កាលពីខែមុនបានទប់ស្កាត់ប្រាក់កម្ចីបន្ទាន់ចំនួន៩០ពាន់លានអឺរ៉ូឬប្រមាណជា១០៦ពាន់លានដុល្លារ ដែលបានលើកឡើងដោយសមាជិក សហភាពអឺរ៉ុបសម្រាប់ទីក្រុងគៀវ បន្ទាប់ពីប្លុកនេះមិនបានយល់ព្រម លើការលួចទ្រព្យសម្បត្តិ របស់រុស្ស៊ីរាប់ពាន់លាន ដែលបង្កកក្នុងប្រទេសបែលហ្សិក។

លោកOrban ក៏បានចាត់វិធានការ ឆ្លើយតបទៅនឹងអ៊ុយក្រែន ដែលរារាំងការផ្គត់ផ្គង់ប្រេងសំខាន់ៗរបស់រុស្ស៊ី មិនឱ្យទៅដល់ប្រទេសហុងគ្រី តាមរយៈបំពង់បង្ហូរប្រេង Druzhba ផងដែរ។

ថ្លែងអំពីអាវុធថ្មីសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បាននិយាយថា៖យើងសង្ឃឹមថាមនុស្សម្នាក់នៅក្នុងសហភាពអឺរ៉ុបនឹងមិនរារាំង៩០ពាន់លានអឺរ៉ូទាំងនោះទេ។ បើមិនដូច្នេះទេ យើងនឹងផ្តល់អាសយដ្ឋានរបស់មនុស្សនេះទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីឱ្យពួកគេទាក់ទងហៅទៅគាត់ និងទំនាក់ទំនងជាមួយគាត់ដោយប្រើប្រាស់ភាសារបស់ពួកគេ។

គួរឲ្យដឹងដែឬថា ជម្លោះ​ការទូត​រវាង​ហុងគ្រី និង​អ៊ុយក្រែន ​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​បាន​ហក់​ចូល​ទៅ​ក្នុង​ជម្លោះ​ផ្ទាល់ខ្លួន។ លោកZelensky បានចាប់ផ្តើមការវាយប្រហារជាច្រើនប្រឆាំងនឹង Orban រួមទាំងការបង្ខូចកេរ្តិ៍ឈ្មោះ គាត់ក្នុងអំឡុង ពេលសន្និសីទសន្តិសុខទីក្រុង Munich កាលពីខែមុនដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top