ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ បានបណ្តេញរដ្ឋមន្ត្រីសន្តិសុខ មាតុភូមិ លោកស្រី Kristi Noem​ ចេញពីតំណែង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងជំនួសរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី​ Kristi Noem ចំពេលមានការខកចិត្តកាន់តែខ្លាំងឡើង ចំពោះភាពជាអ្នកដឹកនាំ របស់គណបក្សទាំងពីរ។

លោក ត្រាំ បានឧ្យដឹងនៅលើ Truth Social របស់លោកថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏គួរឱ្យគោរពបំផុតមកពីរដ្ឋ Oklahoma គឺលោក Markwayne Mullin នឹងក្លាយជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ (DHS) សហរដ្ឋអាមេរិក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៦”។

លោកបានលេីកឡេីងថា “រដ្ឋមន្ត្រីបច្ចុប្បន្ន លោកស្រី​ Kristi Noem ដែលបានបម្រើយើងយ៉ាងល្អ និងមានលទ្ធផលជាច្រើន និងអស្ចារ្យ​ នឹងផ្លាស់ប្តូរ ទៅជាបេសកជនពិសេសនៃទ្វីបអាមេរិក ដែលជាគំនិតផ្តួចផ្តើម សន្តិសុខថ្មីរបស់យើងនៅអឌ្ឍគោលខាងលិច ដែលយើងកំពុងប្រកាស នៅថ្ងៃសៅរ៍នៅ Doral រដ្ឋ Florida។

ការប្រកាសនេះ ដែលជាការរុះរើគណៈរដ្ឋមន្ត្រី លើកដំបូង ចាប់តាំងពីអាណត្តិទីពីរ របស់លោក ត្រាំ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានរាយការណ៍ថា ប្រធានាធិបតីកំពុងពិចារណាបណ្តេញលោកស្រី ចេញតំណែង ដែលស្ថិតនៅក្រោមសម្ពាធ ពី គណបក្សទាំងពីរ បន្ទាប់ពីមន្ត្រីអនុវត្តច្បាប់ សហព័ន្ធបាន​បាញ់សម្លាប់ពលរដ្ឋអាមេរិកពីរ នាក់នៅទីក្រុង Minneapolis៕

To Top