បទវិភាគ៖ ក្តីប្រថ្នារបស់ប្រជាជន គឺ ទិសដៅខិតខំប្រឹង បែងរបស់រដ្ឋាភិបាល! មហាសន្និបាត នៃសភាទាំងពីររបស់ចិន នឹងរួមគ្នាពិគ្រោះពិភាក្សាពី“ ជីវភាពរស់នៅដ៏ល្អបវរ”
នៅពេលដែលរដូវផ្ការីក ជិតចូលមកដល់ ប្រទេសចិនបានឈានចូល”ពេលវេលានៃមហាសន្និបាតសភាទាំងពីរ” ។ ឆ្នាំនេះជាឆ្នាំចាប់ផ្តើម នៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៥ ដូច្នេះ មហាសន្និបាតនៃសភាទាំងពីរ របស់ចិននៅឆ្នាំ២០២៦ ក៏បានបង្កប់ នូវក្តីរំពឹងទុកជាពិសេស ។ មហាសន្និបាតដ៏ឱឡារិកលើកនេះ មិនត្រឹមតែនឹង គ្រោងផែនការគោល សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្លាយជាវេទិកា ដ៏សំខាន់សម្រាប់ស្តាប់សំឡេង របស់ប្រជាជន ប្រមូលផ្តុំតម្រិះប្រាជ្ញា របស់ប្រជាជន ក៏ដូចជាឆ្លើយតបនឹង ការរំពឹងទុក របស់ប្រជាជនផងដែរ ។ តើត្រូវធ្វើតាមរប្រៀបណា អាចលើកកម្ពស់អារម្មណ៍ ទទួលបានរបស់ប្រជាជន ខណៈពេលជំរុញ ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ វាបានក្លាយជាប្រធានបទ យកមកពិភាក្សាយ៉ាងផុសផល ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិន ។

ជីវភាពរស់នៅរបស់ប្រជាជន មិនមែនជាកិច្ចការតូចតាចនោះទេ សូម្បីតែរឿងលម្អិតតូចបំផុត ក៏ត្រូវគេផ្តោតសំខាន់ដែរ។ អារម្មណ៍សុភមង្គលរបស់ប្រជាជន តែងតែស្ថិតក្នុងរឿង លម្អិតនីមួយៗ ហើយក៏ស្ថិតនៅក្នុងគោលនយោបាយ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលមានប្រសិទ្ធភាពនីមួយៗដែរ។ ក្នុងដំណើរអភិវឌ្ឍន៍ របស់ប្រទេសចិន ជានិច្ចកាល កំណើនសេដ្ឋកិច្ចនិងការកែលម្អជីវភាព រស់នៅរបស់ប្រជាជន តែងតែជំរុញគ្នាទៅវិញទៅមក ។ សូចនាករសំខាន់ៗក្នុងអំឡុង អនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ មានចំនួន១ភាគ៣ ពាក់ព័ន្ធដល់សុខុមាលភាព របស់ប្រជាជន ដែលបានបង្ហាញ យ៉ាងពេញលេញ នូវទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ ស្តីពីការតម្កល់ទុកការ កែលម្អជីវភាព រស់នៅរបស់ប្រជាជន ជាអាទិភាពចម្បង។ សូចនាករខាងសុខុមាលភាព របស់ប្រជាជនទាំងនេះ បានគ្របដណ្តប់ លើវិស័យគន្លឹះជាច្រើន បូករួមទាំង ឱកាសការងារ ៖ អត្រាបាត់បង់ការងារនៅ តាមទីក្រុងនិងជនបទ ដែលបានចុះបញ្ជីរក្សាបាននៅ ៥,៥ ភាគរយ ។ ប្រាក់ចំណូល ៖ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន របស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ កើនឡើងស្របគ្នាជាមួយនឹង កំណើនផលិតផលក្នុងស្រុកសរុប ។ ការអប់រំ៖បន្ថែមមត្តេយ្យដ្ឋានថ្មី ដែលមានលក្ខណៈផ្តល់ផលប្រយោជន៍ជាទូទៅ កែលម្អនិងពង្រីកការសាងសង់ សាលាបឋមសិក្សា និងមធ្យមសិក្សាជាដើម ។ ការព្យាបាយជំងឺ៖ លើកកម្ពស់សមត្ថភាពសេវាកម្មនៃមន្ទីរពេទ្យថ្នាក់ស្រុក ពង្រីកក្របខណ្ឌ នៃការធានារ៉ាប់រងខាងព្យាបាលរោគ ។ ការចិញ្ចឹមជីវិតក្នុងវ័យជរា៖ លើកកម្ពស់ស្តង់ដារប្រាក់ សោធននិវត្តន៍ មូលដ្ឋាននៃប្រជាជនទីក្រុង និងជនបទជាដើម ។ អត្រាខ្ពស់បែបនេះមិនត្រឹមតែបានបង្ហាញ ឱ្យឃើញនូវឡូហ្ស៊ីកនៃគោលនយោបាយ” ក្តីប្រថ្នារបស់ប្រជាជនគឺទិសដៅខិតខំប្រឹងបែងរបស់រដ្ឋាភិបាល”ប៉ុណ្ណោះទេ ថែមទាំងក៏ជាសញ្ញាកត់សម្គាល់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះសមភាពសង្គមនិងសុខុមាលភាពរបស់ប្រជាជន ក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ។

ក្នុងមហាសន្និបាតនៃសភាទាំង ពីររបស់ប្រទេសចិនលើកមុនៗ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់គូសបញ្ជាក់ ជាច្រើនលើកថា ត្រូវប្រកាន់ខ្ជាប់ គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល លើកកម្ពស់ប្រកបដោយភាព នឹងនរនូវកម្រិតធានាជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ ។ កាលពីពេលមុននេះមិនជាយូរប៉ុន្មាន តំបន់នានានៃប្រទេសចិនបានបើកធ្វើសនិ្នបាតនៃសភាទាំងពីរក្នុងតំបន់ជាបន្តបន្ទាប់ ដែលបានបញ្ចេញសញ្ញាវិជ្ជមាន តំបន់នានាបានដាក់ ចេញគោលនយោបាយនិងវិធានការ ដើម្បីជំរុញតល្យភាពសេវាកម្មសាធារណៈ ការធានាមនុស្សចាស់ និងមនុស្សវ័យក្មេង និងការកែ លម្អផ្ទះស្នាក់នៅជាដើម ការអនុវត្តជាក់ស្តែងទាំងនេះ បានផ្តល់ជាគ្រឹះមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំផែនការថ្នាក់ជាតិ។
ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបបានកន្លងផុតទៅ តំបន់ពាណិជ្ជកម្មនៅទីក្រុងមានភាពអ៊ូអរ ទីផ្សារនៅតាមជនបទក៏មានទិដ្ឋភាពកក់ក្តៅខ្លាំង លំហូរមនុស្សនិងលំហូរទំនិញមានភាពប្រទាក់ក្រឡាគ្នា ប្រជាជនចំនួន៥៩៦លាននាក់បានធ្វើដំណើរទេសចរណ៍ក្នុងស្រុក ដែលបានចំណាយសរុប៨០៣៤៨៣លានយាន់ប្រាក់ចិន ហើយបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ភាពអ៊ូអរខ្លាំងនៃទីផ្សារប្រើប្រាស់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រណៃពីចិន ជាកិច្ចចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិនក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។

បន្ទាប់ពីប្រជាជនជិត១០០លាននាក់បំរះខ្លួនចេញ ពីភាពក្រីក្រ និងបានកសាងសង្គម ដែលប្រជាជនមានជីវភាព ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយរួច រាល់នៅទូទាំងប្រទេសចិន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹក នាំប្រជាជនចំនួន១ពាន់៤រយលាននាក់ ឆ្ពោះទៅកាន់គោលដៅ ដែលកំណត់ក្នុងសំណើផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពោលគឺបោះជំហានយ៉ាងមុតមាំឆ្ពោះ ទៅកាន់ទិសដៅដែលធ្វើ ឱ្យប្រជាជនទាំងអស់មានភាពសម្បូរសប្បាយរួម ។
