ព័ត៌មានអន្តរជាតិ

សិស្សអាល្លឺម៉ង់ រាប់ពាន់នាក់ ប្រមូលគ្នាធ្វើបាតុកម្មប្រឆាំង នឹងពង្រាងច្បាប់កាតព្វកិច្ចយោធាថ្មី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សិស្សវិទ្យាល័យជាច្រើនពាន់នាក់បានដើរ តាមផ្លូវក្នុងទីក្រុងប៊ែរឡាំង ដើម្បីតវ៉ានឹងច្បាប់ ដែលបានអនុម័តនាពេលថ្មីៗនេះ ដែលអាចនាំទៅដល់ការស្តារឡើងវិញ នូវកាតព្វកិច្ចយោធា។

នៅក្រោមច្បាប់ទំនើបកម្មសេវាកម្មយោធាថ្មី នឹងតម្រូវឲ្យបុរសជនជាតិអាល្លឺម៉ង់ ដែលមានអាយុ១៨ឆ្នាំ ទាំងអស់ត្រូវចុះឈ្មោះសម្រាប់សេវាកម្ម ដែលមានសក្តានុពលដោយបំពេញកម្រងសំណួរ និងទទួលការពិនិត្យសុខភាពចាប់ពីឆ្នាំនេះ ។
ច្បាប់នេះចែងទៀតថាអ្នកជ្រើសរើសអាច នឹងត្រូវបានហៅតាមរយៈការចាប់ឆ្នោត ប្រសិនបើកងកម្លាំងប្រដាប់អាវុធប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម។

គួររំលឹកដែរថា សេចក្តីព្រាងច្បាប់បែបនេះត្រូវបានលុបចោល នៅក្នុងប្រទេសតាំងតែពីក្នុងឆ្នាំ២០១១មកម្ល៉េះ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រី ការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ថ្មីៗនេះបានស្នើថា វាអាចត្រូវបានធ្វើឱ្យដំណើរការឡើងវិញ ដោយលើកឡើងពីការគំរាមកំហែង របស់រុស្ស៊ី។ ទីក្រុងមូស្គូបានបដិសេធឥតឈប់ឈរ នូវចេតនាឈ្លានពានឆ្ពោះទៅ រកប្រទេសជិតខាងលោកខាងលិចរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top