លោក Trump ទាមទារឲ្យអ៊ីរ៉ង់ យល់ព្រមចុះចាញ់ ដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានច្រានចោលការធ្វើកិច្ចព្រមព្រៀងណា មួយជាមួយប្រទេសអ៊ីរ៉ង់ ដោយទាមទារឱ្យ ទទួលយកការចុះចាញ់ដោយគ្មានលក្ខខណ្ឌជំនួសវិញ។
លោក Trump បានចេញការទាមទារនេះក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ ខណៈការបន្តការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ជិតដល់ចុងមួួសប្តាហ៍ដំបូងរបស់ខ្លួន។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានប្រកាសដោយបើកចំហ នូវគោលដៅនៃការផ្តួលរំលំរដ្ឋាភិបាល របស់ប្រទេសនេះ។
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបើកឆាកលើប្រទេសនេះ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធាមួយចំនួនទៀត។
ជាការឆ្លើយតបទីក្រុងតេហរ៉ង់បានសងសឹក ដោយបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ និងយន្តហោះគ្មានមនុស្សបើក kamikaze នៅតាមគោលដៅផ្សេងៗក្នុងប្រទេសអ៊ីស្រាអែល និងទីតាំងយោធាអាមេរិកជាច្រើននៅទូទាំងមជ្ឈឹមបូព៌ា។ ជាលទ្ធផលប្រទេសអារ៉ាប់នៅឈូងសមុទ្របានទទួលរងនូវអរិភាពយ៉ាងខ្លាំង៕
ប្រែសម្រួល៖ស៊ុនលី
