លោកបណ្ឌិត កៅ ថាច ដឹកនាំសហការីជួបពិភាក្សាការងារ លេីវិស័យស្វាយចន្ទី ជាមួយតំណាងរដ្ឋបាលក្រុងជីងស៊ី
ក្រុងជីងស៊ី៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចុះទស្សនកិច្ចនៅរោងចក្រកៃច្នៃផលិតផលស្វាយចន្ទី Guang Kang និងជួបពិភាក្សាការងារជាមួយ លោក Pang Chunchao អភិបាលរងទីក្រុងប៉ៃសឺ និងលោក Chen Huaide អភិបាលរងក្រុងជីងស៊ី លេីវិស័យស្វាយចន្ទី។

កិច្ចពិភាក្សាផ្តោតសំខាន់លើចំណុចអាទិភាពចំនួន៖
១- ការគាំទ្រពីធនាគារ ARDB លេីខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីកម្ពុជា
២- ការពង្រឹង និងរក្សាគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជា និងធានាការនិរន្តរភាពនៃផ្គត់ផ្គង់
៣- ការពិនិត្យលិទ្ធភាពចុះអនុសារណៈយោគយល់គ្នារវាងក្រុមហ៊ុននាំចេញពីកម្ពុជា និងក្រុមហ៊ុននាំចូលមកប្រទេសចិន
៤- ការដឹកជញ្ជូនមកកាន់ប្រទេសចិនដោយផ្ទាល់
៥- ការគាំទ្រ និងជម្រុញផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាមកទីក្រុងប៉ៃសឺ និងក្រុងជីងស៊ី៕









