ព័ត៌មានអន្តរជាតិ

រដ្ឋជាសមាជិករបស់អឺរ៉ុបមួយទៀត ត្រៀមខ្លួនធ្វើការបោះឆ្នោត ប្រឆាំងនឹងកំចីចុងក្រោយរបស់អឺរ៉ុប សម្រាប់អ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់ប្រាក់កម្ចីរបស់សហភាពអឺរ៉ុបដែលបានគ្រោងទុក សម្រាប់អ៊ុយក្រែន ប្រសិនបើនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ត្រូវបានបោះឆ្នោតឱ្យចេញពីតំណែងនៅ ក្នុងការបោះឆ្នោតនាពេលខាងមុខ ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើ Facebook កាលពីថ្ងៃអាទិត្យថា វានឹងក្លាយជាមធ្យោបាយសមហេតុផលមួយ ក្នុងការបង្ខំឲ្យទីក្រុងគៀវក្នុងការបន្តការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីឡើងវិញ តាមរយៈបំពង់បង្ហូរ ប្រេង Druzhba ។

ប្រាក់កម្ចីបន្ទាន់ដែលមានចំនួន៩០ពាន់លានអឺរ៉ូឬប្រហែលជា១០៥ពាន់លានដុល្លារ របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនត្រូវបានវេតូដោយលោក Orban កាលពីខែមុន បន្ទាប់ពីទីក្រុងគៀវបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងសំខាន់ៗរបស់រុស្ស៊ីដល់ប្រទេសហុងគ្រី និងស្លូវ៉ាគី តាមរយៈបំពង់បង្ហូរប្រេងរបស់អតីតសហភាពសូវៀត។

ក្រុងគៀវ​បាន​អះអាង​ថា ខ្លួន​បានទទួលរង​ការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី ដែល​ជា​អ្វី​ដែល​ក្រុង​ម៉ូស្គូ​បាន​បដិសេធ។ ហុងគ្រី និងស្លូវ៉ាគី ដែលពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី បានចោទប្រកាន់ទីក្រុងគៀវ ថាបានកាត់ផ្តាច់វាដោយចេតនា ក្នុងគោលបំណងដាក់សម្ពាធលើពួកគេ។

នាយករដ្ឋមន្ត្រីស្លូវ៉ាគីក៏បានថ្កោលទោសប្រាក់កម្ចីរបស់សហភាពអឺរ៉ុបដោយនិយាយថាវាជា ៖អំណោយ ដ៏សំខាន់ចាប់តាំងពីទីក្រុងទីក្រុងគៀវនឹងមិនសងវាវិញក្តី។ លោក​បានបញ្ជាក់ទៀត​ថា គោល​បំណង​តែ​មួយ​គត់​របស់​វា​គឺ​ដើម្បី ជំរុញ​ឲ្យជនជាតិ​អ៊ុយក្រែនឱ្យបន្ត​ប្រយុទ្ធ​រហូត​ដល់​ទាហាន​ចុង​ក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top