អគ្គនាយកធនាគារ ARDB បន្តជួបពិភាក្សាការងារជាមួយ ក្រុមអ្នកវិនិយោគលើវិស័យស្វាយចន្ទី មកពីខេត្តក្វាងស៊ី
ទីក្រុងណាននីង៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៥ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការសម្របសម្រួល របស់ស្ថានអគ្គកុងសុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីង ដែលក្រុមហ៊ុន៖

១- ZhongJing Cheng Tou (Guangxi) Industrial Investment Group Co.,Ltd.
២- Fangchenggang Baoneng New Materials Co.,Ltd.
៣- Guangxi Luhai International Supply Chain Co.,Ltd.
៤- Nanning Nayingda Digital Industry Co.,Ltd.
៥- Zhongyue (Guangxi) Supply Chain Management Co.,Ltd.
កិច្ចពិភាក្សាបានផ្តោតសំខាន់លើចំណុច សំខាន់ៗមួយចំនួន៖

- ការគាំទ្ររបស់ធនាគារ ARDB លើខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីកម្ពុជា
- ការស្នើសុំការសម្របសម្រួលការបញ្ជាទិញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន តាមរយៈការទូទាត់អន្តរជាតិLC (Cross Border Settlement-L/C)
- ការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជាមកកាន់ប្រទេសចិនដោយផ្ទាល់ និង
- បំណងបេីករោងចក្រកៃច្នៃផលិតផលស្វាយចន្ទីផ្ទាល់នៅប្រទេសកម្ពុជា៕



