លោក ដូណាល់ ត្រាំ បញ្ជាក់ថា ការសម្រេចចិត្តបញ្ចប់ ប្រតិបត្តិការនៅអ៊ីរ៉ង់ នឹងមកដល់នៅពេលវេលាត្រឹមត្រូវ
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការសម្រេចចិត្តបញ្ចប់ ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើង «នៅពេលវេលាត្រឹមត្រូវ»។
លោកបានបន្ថែមថា ការសម្រេចចិត្តនេះ នឹងត្រូវបានធ្វើឡើងរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នេះបើយោងតាមកាសែត The Times of Israel ៕
ប្រែសម្រួល ឈូក បូរ៉ា
