រដ្ឋមន្រ្តីរ៉ែ និងថាមពល អំពាវនាវ ឱ្យមានការជួយសន្សំសំចៃប្រេង ក្នុងការប្រើប្រាស់
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបើកកិច្ចពិភាក្សា វាយតម្លៃ និងលើកផែនការ ផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ ជាមួយជំនាញ និងក្រុមហ៊ុននាំចូលពាក់ព័ន្ធ ។

តាមរយៈសំណេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ បានលើកឡើងថា «ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាត ថ្លៃមានការកើនឡើងហើយ ហានិភ័យនៅតែមាន ដោយបញ្ហាពិភពលោក ដូច្នេះក្រសួងសូមអំពាវនាវ ឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់» ៕


