ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ឆ្លើយតប នឹងការលើកឡើង របស់លោកត្រាំថា សង្គ្រាមចប់ ឬមិនចប់ គឺអ៊ីរ៉ង់ជាអ្នកកំណត់

បរទេស៖ ទីក្រុងតេហេរ៉ង់បានឆ្លើយតបទៅនឹង ការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ដោយនិយាយថា ខ្លួននឹង ជាអ្នកដែលនឹង «កំណត់» ថាពេលណាសកម្មភាពយោធា ប្រឆាំងនឹងគោលដៅអាមេរិក និងអ៊ីស្រាអែល ត្រូវបញ្ឈប់។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានសង្កត់ធ្ងន់ថា សមីការ និងស្ថានភាពនាពេលអនាគត នៃតំបន់នេះឥឡូវនេះស្ថិតនៅក្នុងដៃ របស់កងកម្លាំងទីក្រុងតេហេរ៉ង់។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ការវិវឌ្ឍនេះបានកើតឡើង ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ដែលលោកបាននិយាយថា ជម្លោះនៅអ៊ីរ៉ង់នឹងបញ្ចប់ «ឆាប់ៗនេះ»។

IRGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាគឺជាយើងដែលនឹងកំណត់ពីចុងបញ្ចប់នៃសង្គ្រាម»។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បន្ថែមថា «សមីការ និងស្ថានភាព នាពេលអនាគត នៃតំបន់នេះឥឡូវនេះ ស្ថិតនៅក្នុងដៃ របស់កងកម្លាំងប្រដាប់អាវុធរបស់យើង។ កងកម្លាំងអាមេរិកនឹង មិនបញ្ចប់សង្គ្រាមទេ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top