លោក ម៉ាក្រុង អំពាវនាវ ឱ្យមានដំណោះស្រាយការទូត ចំពេលមានភាពតានតឹង ជុំវិញអ៊ីរ៉ង់
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ដំណោះស្រាយការទូតគឺ “ចាំបាច់ជាងពេលណាៗទាំងអស់” ដើម្បីបញ្ចប់ការកើនឡើងនៃភាពតានតឹង និងរក្សាសន្តិភាព។
លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបានជជែកជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian តាមទូរស័ព្ទ។
នៅក្នុងសារនោះ លោក ម៉ាក្រុង បានឧ្យដឹងថា លោកបានបញ្ជាក់ជាថ្មីអំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់បារាំង ចំពោះការអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ក៏ដូចជាលើសកម្មភាព បង្កអស្ថិរភាពទាំងអស់របស់ខ្លួននៅក្នុងតំបន់។
លោកក៏បានអំពាវនាវឱ្យអ៊ីរ៉ង់ ធានាសេរីភាពនៃការធ្វើនាវាចរណ៍ ដោយបញ្ចប់ការបិទច្រកសមុទ្រ Hormuz នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប៉ុស្តិ៍ព័ត៌មានបារាំង BFMTV បានរាយការណ៍ថា លោក ម៉ាក្រុង ក៏បានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ។ មិនមានព័ត៌មានលម្អិតនៃការហៅទូរស័ព្ទត្រូវបានបង្ហាញ សម្រាប់ពេលនេះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
