ប្រមុខការពារជាតិស្វីស អះអាងថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជាការរំលោភ លើច្បាប់អន្តរជាតិ
ហ្សឺណែវ៖ ទីប្រឹក្សាសហព័ន្ធស្វីស និងជាប្រធានក្រសួងការពារជាតិ ការពារជនស៊ីវិល និងកីឡាសហព័ន្ធ លោក Martin Pfister បានឧ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរំលោភលើច្បាប់អន្តរជាតិ ដោយវាយប្រហារអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតស្វីស Tages-Anzeiger ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់កាសែត លោក Pfister បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅមជ្ឈិមបូព៌ា។
លោកបានលេីកឡេីងថា ក្រុមប្រឹក្សាសហព័ន្ធស្វីសជឿជាក់ថា ការវាយប្រហារលើអ៊ីរ៉ង់បានរំលោភលើច្បាប់អន្តរជាតិ ពីព្រោះពួកគេបានរំលោភ លើការហាមឃាត់ការប្រើប្រាស់កម្លាំង ហើយបានអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធឱ្យបញ្ឈប់អំពើហិង្សា និងការពារជនស៊ីវិល។
លោក Pfister បានបន្ថែមថា ស្វីសក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះបានខិតខំរក្សា បណ្តាញទំនាក់ទំនងឱ្យ បើកចំហរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែ “ជាអកុសល វាជាផ្នែកមួយនៃការពិត ដែលកិច្ចខិតខំប្រឹងប្រែងបែបនេះមិនតែង តែទទួលបានជោគជ័យនោះទេ”។
មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចា ដោយប្រយោលពីរជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៧ និងថ្ងៃទី២៦ ខែកុម្ភៈរៀងៗខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
