ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងការទូត អាមេរិក-កូរ៉េខាងជើង អាចនឹងដួលរលំនៅឆ្នាំក្រោយ ហើយក្រុងព្យុងយ៉ាង នឹងបន្ដសាកល្បង នុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិក បានព្រមានកាលពីថ្ងៃពុធថា ដំណើរការការទូត ដែលជាប់គាំងក្នុងគោលបំណង បញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យបដិសេធអាវុធនុយ ក្លេអ៊ែរនៅទីបំផុត អាចនឹងដួលរលំនៅឆ្នាំក្រោយ ដែលនាំឱ្យទីក្រុងព្យុងយ៉ាង ចាប់ផ្តើមការសាកល្បង នុយក្លេអ៊ែរឡើងវិញ។

លោក Joel Wit សមាជិកជាន់ខ្ពស់ម្នាក់ នៅមជ្ឈមណ្ឌលអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានធ្វើរឿងនេះក្នុងអំឡុងសន្និសីទមួយនៅទីក្រុងសេអ៊ូល ដោយថាកិច្ចចរចាកម្រិតការងារ ចុងក្រោយរវាងប្រទេសទាំងពីរ នៅទីក្រុងស្តុកខុម បានបង្ហាញថា ការជជែកដេញដោលគ្នាអំពីថា តើត្រូវលុបបំបាត់ អាវុធនុយក្លេអ៊ែរ អាចកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកូរ៉េខាងជើង។

សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានបើកកិច្ចប្រជុំថ្នាក់ការងារមួយ នៅរដ្ឋធានីប្រទេសស៊ុយអ៊ែត នៅដើមខែតុលា បន្ទាប់ពីមានការជាប់គាំងជាច្រើនខែ ប៉ុន្តែកិច្ចពិភាក្សា បានបែកបាក់ម្តងទៀត ដោយក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា មិនបានបំពេញសំណើថ្មីមួយ ដែលអាចទទួលយកបាន៕

ដោយ ឈូក បូរ៉ា

To Top