ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា លោក ពូទីន​ ចង់ជួយសម្របសម្រួល ជម្លោះនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកមានការសន្ទនា តាមទូរស័ព្ទល្អណាស់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន ស្តីពីវិបត្តិអ៊ុយក្រែន និងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ដោយថា សមភាគីរុស្ស៊ី របស់លោកចង់ជួយសម្របសម្រួល ជម្លោះនៅមជ្ឈិមបូព៌ា។

លោក ដូណាល់​ ត្រាំ បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅរដ្ឋ Florida ថា «យើងបានជួបជជែកគ្នាយ៉ាងល្អ ហើយលោកចង់មានលក្ខណៈស្ថាបនាខ្លាំង»​ ស្ដីពីបញ្ហាជម្លោះនៅមជ្ឈឹមបូព៌ា។

លោកបានលេីកឡេីងថា ពួកគេបានពិភាក្សាអំពីការ ប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលចូលដល់ឆ្នាំទី៥​ របស់ខ្លួនហើយ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់ពួកគេចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨​ ខែកុម្ភៈ។

លោក បានលេីកឡេីងថា វាគឺជាការហៅទូរស័ព្ទវិជ្ជមានលើប្រធានបទនោះ ។ មុននេះបន្តិច ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានពិពណ៌នាអំពីការសន្ទនា រវាងមេដឹកនាំទាំងពីរថា «ស្មោះត្រង់ និងមានលក្ខណៈអាជីវកម្ម» ហើយបាននិយាយថា វាមានរយៈពេលប្រហែលមួយម៉ោង ។

លោក Ushakov បានលេីកឡេីងថា ប្រធានាធិបតីរុស្ស៊ី «បានបង្ហាញពីគំនិតមួយចំនួន​ ដែលមានគោលបំណង ដោះស្រាយជម្លោះនយោបាយ និងការទូតយ៉ាងឆាប់រហ័ស» បន្ទាប់ពីការសន្ទនា របស់លោកជាមួយបណ្ដា មេដឹកនាំឈូងសមុទ្រ និងប្រធានាធិបតីអ៊ីរ៉ង់ ខណៈដែលលោក ត្រាំ បានផ្តល់ការវាយតម្លៃរបស់លោកអំពីស្ថានភាព​ ដែលកំពុងវិវត្ត៕

To Top