អារ៉ាប៊ីសាអូឌីត ប្រកាសដេញអ្នកកាទូតអ៊ីរ៉ង់ទាំងឡាយចេញពី ប្រទេសរបស់ខ្លួន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អារ៉ាប៊ីសាអូឌីតបានបណ្តេញអ្នកការទូតអ៊ីរ៉ង់ជាច្រើនរូប ដោយលើកឡើងពីការ វាយប្រហាររបស់ទីក្រុងតេហរ៉ង់ លើទឹកដីរបស់ខ្លួន ។
ចំណាត់ការនេះកើតឡើង បន្ទាប់ពីប្រទេសអារ៉ាប់ និង មូស្លីមចំនួន១២ផ្សេងទៀតរួមទាំងប្រទេសដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិក បានបរិហារការសងសឹករបស់សាធារណរដ្ឋអ៊ីស្លាម ចំពោះការទម្លាក់គ្រាប់បែករវាង សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ខែកុម្ភៈ ។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីតបានថ្កោលទោស នូវអ្វីដែលខ្លួនបានពណ៌នាថាជាការវាយប្រហារដោយឥតសំចៃ និងម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់សំដៅទៅលើប្រទេសអារ៉ាប៊ីសាអូឌីតនិងបណ្តា ប្រទេសឈូងសមុទ្រផ្សេងទៀត ដោយចោទប្រកាន់ទីក្រុងតេហរ៉ង់ថាបានបំពានច្បាប់អន្តរជាតិ និង គោលការណ៍ នៃភាពជាអ្នកជិតខាងល្អ។
សេចក្តីថ្លែងការណ៍បានសរសេរបែបនេះថា ៖អារ៉ាប៊ីសាអូឌីតបានជូនដំណឹងជាផ្លូវការដល់អនុព័ន្ធយោធាអ៊ីរ៉ង់ ជំនួយការអនុព័ន្ធយោធា និងបុគ្គលិកស្ថានទូតបីនាក់ផ្សេងទៀតឱ្យចាកចេញពីព្រះរាជាណាចក្រក្នុងរយៈពេល២៤ម៉ោង។
ក្រសួងបានបញ្ជាក់ទៀតថា ៖ព្រះរាជាណាចក្ររបស់យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ ទឹកដី ដែនអាកាស ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ ស្របតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិដោយព្រមានអំពីផលវិបាកធ្ងន់ធ្ងរ សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី
