អាហ្គានីស្ថាន អាចនាំចេញផ្លែឈើស្ងួត ប្រមាណជា២០ម៉ឺនតោន ក្នុងតម្លៃ៦៦៧លានដុល្លារក្នុងមួយឆ្នាំ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថានបាននាំចេញផ្លែឈើស្ងួតចំនួន ២០៥០០០ តោន ដែលមានតម្លៃ ៦៦៧ លានដុល្លារអាមេរិក ក្នុងអំឡុងឆ្នាំប្រតិទិន គិតត្រឹមថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។
ការនាំចេញទាំងនេះបានទៅដល់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេស រួមមាន អ៊ីរ៉ង់ អារ៉ាប់រួម តួគី ប៉ាគីស្ថាន ចិន បារាំង ហូឡង់ រុស្ស៊ី តាហ្ស៊ីគីស្ថាន អង់គ្លេស អូស្ត្រាលី និងប្រទេសដទៃទៀតផងដែរ។
វិទ្យុ និងទូរទស្សន៍ផ្លូវការអាហ្វហ្គានីស្ថានបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងលោក Akhundzada Abdul Salam Jawad ដែលបាននិយាយកាលពីថ្ងៃអាទិត្យ។
សម្រាប់មុខទំនិញដែលជា ផលិតផលនាំចេញរួមមានប្រភេទ raisins, ផ្លែល្វា, pistachios, apricots ស្ងួត, គ្រាប់អាល់ម៉ុន, ខឺណែល Walnut, គ្រាប់ស្រល់ និង prunesជាដើមផង៕
ប្រែសម្រួល៖ស៊ុនលី
