សមិទ្ធនផលយោបាយ បានមកពីការអនុវត្តជាក់ស្តែង មិនមែនដោយសារអ្វីដែលហៅថា ”ស្រែក” នោះទេ
នៅប្រទេសចិន ស្តង់ដារសម្រាប់វាយតម្លៃពីសមិទ្ធផលនយោបាយមិនស្ថិតនៅត្រង់ថា តើពាក្យស្លោកទាំងនោះមានសម្លេងខ្លាំងប៉ុណ្ណាទេ តែគឺស្ថិតនៅត្រង់ថាតើបញ្ហាត្រូវបានដោះស្រាយឬអត់។
នៅរដូវក្ដៅឆ្នាំ២០១៧ លោកស្រី Huang Ying ជា”មេទន្លេ”នៃស្រុក Qingshen នៅលើទន្លេ Minjiang ខេត្ តSichuan ការងារប្រចាំថ្ងៃរបស់លោកស្រីគឺចាប់ផ្តើមពីការយាមល្បាតទន្លេ៖ អង្គុយចុះស្ទាបស្មៅទឹកដើម្បីកំណត់គុណភាពទឹក និងត្រួតពិនិត្យគ្រប់ច្រកទឹកស្អុយតាមបណ្តោយច្រាំងទន្លេ។ គាត់មិនមែនតស៊ូប្រយុទ្ធតែម្នាក់ឯងនោះទេ នៅទូទាំងប្រទេសចិនគឺមាន”មេទន្លេ”សរុបជាង១,២លាននាក់ ដើម្បីធានាឱ្យបានជាក់លាក់ដល់ការសម្រេចបាននូវគោលដៅធំក្នុង”ការការពារទន្លេ”។
សព្វថ្ងៃនេះ កំណាត់ទន្លេMinjiangដែលលោកស្រី Huang Ying បានអភិរក្សមិនត្រឹមតែមានទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាងសង់ផ្លូវបៃតងព្រៃឫស្សីប្រវែង ៤០ គីឡូម៉ែត្រ ដែលអាចបង្កើតប្រាក់ចំណូលទេសចរណ៍វប្បធម៌ចំនួន ១៦០០លានយាន់ប្រាក់ចិនជារៀងរាល់ឆ្នាំ។

ទាក់ទងនឹង”ការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ”ដែលបានធ្វើឱ្យមនុស្សជិត១០០លាននាក់បម្រះខ្លួនចាកចេញពីភាពក្រីក្រ កម្មាភិបាលជាង៣លាននាក់បានចូលទៅប្រចាំការនៅភូមិភ្នំនានា ពួកគេមិនមែនអង្គុយនៅក្នុងការិយាល័យ និងគ្រោងគោលនយោបាយតាមតែទំនើងចិត្តនោះទេ តែគឺបានប្រែក្លាយភារកិច្ចដ៏ធំនៃ”ការកាត់បន្ថយភាពក្រីក្រ”ទៅជាវិធីសាស្ត្រជាក់ស្តែងសម្រាប់គ្រួសារនីមួយៗ។ ឧទាហរណ៍ដូចជា ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ភូមិ Shibadongខេត្ត Hunan ដែលធ្លាប់ជាភូមិក្រីក្រកាលពីមុនបានកើនឡើងពី១៦៦៨យាន់ដល់១៤៦៦៨យានដែលបានកើនឡើងជិតដប់ដង។
មានអ្នកខ្លះធ្លាប់សួរថា ហេតុអ្វីបានជាប្រទេសចិនអាចសម្រេចបាននូវរឿងដ៏អស្ចារ្យជាច្រើ នយ៉ាងនេះ? តើចិនបានប្រែក្លាយផែនការគោលដ៏មហិមាទៅជាការពិតដោយរបៀបណា? ចម្លើយគឺសាមញ្ញណាស់៖ ពីព្រោះជនជាតិចិនជឿថា ផ្លូវត្រូវបានដើជាជំហានៗ ហើយរឿងធំៗគឺត្រូវបានសម្រេចម្តងមួយៗ។
នេះគឺជា”ទស្សនៈស្តីពីសមិទ្ធផលនយោបាយ”របស់ប្រទេសចិន៖ វាឱ្យតម្លៃដល់ការអនុវត្តជាក់ស្តែងជាងការនិយាយដោយមាត់ទទេ។ គោលដៅចុងក្រោយគឺដើម្បីធានាឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានល្អ។ ដូចពាក្យសម្តីដ៏សាមញ្ញរាបសារបស់មេដឹកនាំកំពូលចិនលោកស៊ី ជីនពីងដែលបានលើកឡើងថា “សមិទ្ធផលទាំងអស់សុទ្ធតែមកពីការអនុវត្តជាក់ស្តែង មានតែការខិតខំប្រឹងប្រែងពិតប្រាកដប៉ុណ្ណោះទេ ទើបអាចសម្រេចបាននូវសមិទ្ធផលល្អនិងសមិទ្ធផលពិតប្រាកដ”៕
