ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន គម្រាមប្រើប្រាស់ទ័ពឆ័ត្រ យោង វាយប្រហារចូលទឹកដីអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ទីរបញ្ចកោណកំពុងថ្លឹងថ្លែង អំពីការដាក់ពង្រាយទ័ពអាកាស ដើម្បីជួយគាំទ្រដល់ប្រតិបត្តិកា រយោធាក្នុងប្រទេសអ៊ីរ៉ង់។

ព័ត៌មានដែលត្រូវបានដក ស្រង់ចេញពី កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ និងដោយបានដកស្រង់សម្តី ចេញពីក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់។

របាយការណ៍បាននិយាយថា កងកម្លាំងប្រយុទ្ធនឹង មកពីកងកម្លាំងឆ្លើយតបភ្លាមៗ នៃកងពលតូចទ័ពអាកាស ទី៨២របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាកងពលតូច ដែលមានទាហានប្រហែល៣០០០នាក់ ដែលមានសមត្ថភាព ដាក់ពង្រាយគ្រប់ទីកន្លែងក្នុងពិភពលោក ក្នុងរយៈពេល១៨ម៉ោង ដោយកត់សម្គាល់ថា រហូតមកដល់ពេលនេះ គឺមិនទាន់មានអ្វីដែលត្រូវបានបញ្ជាដោយមន្ទីរបញ្ចកោណ ឬបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកនៅឡើយទេ។

យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ឱ្យដឹងទៀតថា កងកម្លាំងទាំងនេះអាចត្រូវ បានប្រើប្រាស់ដើម្បីដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំ ចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់មកគ្រប់គ្រង។

របាយការណ៍នោះក៏បាននិយាយដែរថា ជម្រើសមួយផ្សេងទៀត ដែលកំពុងត្រូវបានពិចារណា ប្រសិនបើប្រធានាធិបតីអាមេរិក Donald Trump អនុញ្ញាតឱ្យទាហាន អាមេរិកចូលកាន់កាប់កោះនោះ គឺជាការវាយប្រហារដោយទាហាន ប្រហែល២៥០០ នាក់មកពីអង្គភាពបេសកកម្ម ដែនសមុទ្រទី៣១ ដែលកំពុងតែធ្វើដំណើរ ទៅកាន់មជ្ឈិមបូព៌ា៕

ប្រែសម្រួល៖ស៊ុនលី

To Top