ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តវាយ ប្រហារទាំងអ៊ីរ៉ង់ និងពួកហេសបូឡា រហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានសម្រេចឡើង

បរទេស ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជឿជាក់ថា អ៊ីស្រាអែល និង សហរដ្ឋអាមេរិក អាចឈានដល់កិច្ចព្រមព្រៀងរួម គ្នាជាមួយអ៊ីរ៉ង់ ដែលការពារផលប្រយោជន៍ របស់អ៊ីស្រាអែល, នេះបើយោង តាមលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា “យើងនឹងការពារផលប្រយោជន៍សំខាន់ៗរបស់យើងនៅក្នុងគ្រប់កាលៈទេសៈទាំងអស់”។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តវាយប្រហារទាំងអ៊ីរ៉ង់ និងពួកហេសបូឡា រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។

លោកថា “យើងកំពុងបន្ត វាយប្រហារទាំងអ៊ីរ៉ង់ និងលីបង់។ យើងកំពុងបំផ្លាញកម្មវិធីមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរ ហើយយើងបន្តវាយប្រហារ យ៉ាងធ្ងន់ធ្ងរទៅលើពួកហេសបូឡា ។ ទើបតែប៉ុន្មានថ្ងៃមុននេះ យើងបានកម្ចាត់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរពីរនាក់ទៀត – ហើយយើងនៅតែសកម្ម”៕
ប្រែសម្រួលៈ ណៃ តុលា

To Top