ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ វាយប្រហារ ដោយមីស៊ីលទៅលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល បណ្តាលឱ្យរបស់មនុស្ស៦នាក់របួស និងឆេះរថយន្តមួយគ្រឿង

បរទេស៖ យ៉ាងហោចណាស់មានមនុស្សប្រាំមួយនាក់ បានរងរបួស បន្ទាប់ពីបំណែកគ្រាប់បែកបានធ្លាក់មកលើតំបន់ Tel Aviv បន្ទាប់ពីមីស៊ីលអ៊ីរ៉ង់ ត្រូវបានស្ទាក់ចាប់នៅព្រឹកថ្ងៃអង្គារ, នេះបើយោងតាមការប្រកាសរបស់ Magen David Adom។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ថា ផ្សែងត្រូវបានគេមើលឃើញថាហុយឡើងនៅក្នុងតំបន់ Tel Aviv បន្ទាប់ពីមានរបាយការណ៍ថា បំណែកគ្រាប់បែក បានធ្លាក់មកលើអគារមួយ បន្ទាប់ពីការស្ទាក់ចាប់ការបាញ់មីស៊ីលអ៊ីរ៉ង់ ដែលបាញ់ឆ្ពោះទៅកាន់ភាគកណ្តាល របស់អ៊ីស្រាអែល។

វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ក៏ហាក់ដូចជាបង្ហាញពីរថយន្តមួយគ្រឿង កំពុងឆេះនៅក្នុងតំបន់នោះ បន្ទាប់ពីមានការវាយប្រហារ។

United Hatzalah បាននិយាយថា អ្នកឆ្លើយតបបន្ទាន់របស់ខ្លួនកំពុងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុជាច្រើនកន្លែងនៅទូទាំងតំបន់ បន្ទាប់ពីទទួលបានរបាយការណ៍ថា បំណែកមីស៊ីលបានធ្លាក់នៅទូទាំងតំបន់នោះ។

ទាហានស្វែងរក និងជួយសង្គ្រោះរបស់កងទ័ពអ៊ីស្រាអែល ក៏ត្រូវបានបញ្ជូនទៅតំបន់នោះផងដែរ បន្ទាប់ពីទទួលបានរបាយការណ៍អំពីការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top