ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារជូនពរ ចំពោះលោក Thongloun SISOULITH ដែលជាប់ឆ្នោត ជាប្រធានរដ្ឋឡាវ មួយអាណត្តិទៀត

ថ្ងៃទី ២៣ ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារជូនពរ ចំពោះលោក Thongloun SISOULITH ដែលជាប់ឆ្នោតជាប្រធានរដ្ឋឡាវមួយអាណត្តិទៀត។

លោក Xi Jinping បានលើកឡើងថា ចិននឹងឡាវជាប្រទេសជិតខាងកាន់ របបសង្គមនិយមដ៏មេត្រីភាព ដែលមានជោគវាសនារួម ប្រទេសយើងទាំងពីរបានគាំទ្រគ្នាទៅវិញ ទៅមកយ៉ាង មុតមាំលើបញ្ហា ដែលពាក់ព័ន្ធនឹង ផលប្រយោជន៍ ស្នូល និងកង្វល់សំខាន់ៗរបស់គូភាគី ដែលបានបង្ហាញពីចំណង មិត្តភាពដ៏ជ្រាលជ្រៅបែប” សមមិត្ត+បងប្អូន”។ ឆ្នាំ ២០២៦ ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងឡាវ និងជា”ឆ្នាំមិត្តភាពចិន-ឡាវ” ភាគីទាំងពីរនឹងរៀបចំសកម្មភាព អបអរសាទរមួយចំនួនដើម្បីបំពេញបន្ថែមកម្លាំង ចលករថ្មីសម្រាប់ការពង្រឹងចំណង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះជាការចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិននិងផែការ ទី ១៥ របស់ប្រទេសឡាវ ប្រទេសយើងទាំងពីរសុទ្ធតែកំពុងស្ថិតនៅក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរមានអនាគតទូលំទូលាយជាងមុន។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរចិននិងឡាវ ហើយមានឆន្ទៈធ្វើការ ជាមួយលោកប្រធាន ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមក្នុង ការគ្រោងផែនការគោលថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ ជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដំដៅជំរុញសហគមន៍ វាសនារួមចិន-ឡាវឱ្យបោះជំហានឡើងទៅកម្រិត កាន់តែខ្ពស់ និងផ្តល់ផលប្រយោជន៍កា ន់តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់៕

To Top