ព័ត៌មានអន្តរជាតិ

លោក Wang Yi ចូលរួមពិធីបដិសណ្ឋារកិច្ច អបអរសាទរខួប ១០ ឆ្នាំ នៃការបើកកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកដំបូង

លោក Wang Yi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប ១០ ឆ្នាំនៃការបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូងកាលពីថ្ងៃទី ២៣ ខែមីនានៅទីក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ក្រោមការដឹកនាំរបស់មេដឹកនាំ នៃប្រទេសទាំង៦ យើងទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ តាមរយៈការប្រកាន់ខ្ជាប់វប្បធម៌ឡានឆាង-មេគង្គ និងការអនុវត្តស្មារតីឡានឆាង-មេគង្គ ដោយបាន ក្លាយជាគំរូ នៃការកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិ ។ គន្លឹះដែលធ្វើឱ្យកិច្ច សហប្រតិបត្តិការ មានការអភិវឌ្ឍខ្លាំង គឺស្ថិតនៅលើការប្រកាន់ខ្ជាប់ នូវគោលការណ៍មេត្រីភាព និងសុខដុមនីយកម្ម ជាមួយប្រទេសជិតខាង ផ្តោតលើការអភិវឌ្ឍ និង ផ្តល់អាទិភាពដល់ការច្នៃប្រឌិត ។ ប្រទេសចិនមានឆន្ទៈពង្រឹង ការតភ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាមួយប្រទេសមេគង្គទាំង ៥ ដើម្បីបង្កើតជាកិច្ច សហប្រតិបត្តិការឡានឆាង-មេគង្គ២.០ បង្កើត “គំរូឡានឆាង-មេគង្គ” សម្រាប់អភិបាលកិច្ចសកល និងរួមគ្នាកសាងផ្ទះឡានឆាង-មេគង្គ ឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ក្នុងពិធីនេះក៏បានចេញផ្សាយឯកសារស្តីពី «ការកសាងសហគមន៍ជោគវាសនារួមឡានឆាង-មេគង្គ ៖ ចក្ខុវិស័យរួម និងមាគ៌ាជាក់ស្តែង» និង «ផែនការមេ សម្រាប់ការតភ្ជាប់ ការអភិវឌ្ឍរួម និងការធ្វើសមាហរណកម្ម ស៊ីជម្រៅនៅក្នុងតំបន់ឡានឆាង-មេគង្គ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ»។

To Top