លោកXi Jinping ៖ ក្តាប់ជាប់មុខងារ នៃសង្កាត់ថ្មី Xiong’an ខិតខំកសាងជាបណ្តុំច្នៃប្រឌិតថ្មី និងជាគំរូសម្រាប់ជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ក្នុងយុគសម័យថ្មី
ថ្ងៃទី២៣ ខែមីនា លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារ នៅសង្កាត់ថ្មីXiong’anខេត្តHebei និងអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលស្តីពីការជំរុញការកសាង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសង្កាត់ថ្មីXiong’an ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

លោកបានលើកឡើងថា ត្រូវតែក្តាប់ជាប់មុខងារ ចម្បង នៃសង្កាត់ថ្មីXiong’an ដែលរួមចំណែកសម្រាលបន្ទុករបស់ក្រុងប៉េកាំង បន្តរក្សាភាពនឹងធឹងខាង នឹងយុទ្ធសាស្ត្រនិងភាពអំណត់ក្នុងប្រវត្តិសាស្ត្រ រំដោះគំនិតបន្ថែមទៀត បង្កើនការសម្របសម្រួលនិ ងប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនកម្លាំងអភិវឌ្ឍតាមរយៈកំណែទម្រង់និងនវានុវត្តន៍ ជំរុញភាពរស់រវើករបស់សង្កាត់ថ្មីដោយផ្តោតសំខាន់ ទៅលើការចាត់ចែងធាតុផ្សំ និងធនធានដោយសមរម្យ និងខិតខំកសាងជាបណ្តុំច្នៃប្រឌិតថ្មីនិងជាគំរូសម្រាប់ជំរុញ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់សង្កាត់ថ្មីXiong’anខេត្តHebei ដើម្បីត្រួតពិនិត្យនិងស្វែងយល់អំពីវឌ្ឍនភាពនៃការកសាងតំបន់ចាប់ដំណើរការ ចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុមហ៊ុនHuaneng និងវិទ្យាល័យទី៤ទីក្រុងប៉េកាំងសាខាXiong’an ដើម្បីស្វែងយល់អំពីការកសាងនិងការអភិវឌ្ឍនៃសង្កាត់ថ្មីXiong’an ព្រមទាំងសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះតំណាងកម្មាភិបាលនិងបុគ្គលិកនៃអង្គភាពចូលប្រចាំការនិងទីស្នាក់ការអង្គភាពកំពុងសាងសង់៕
