ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង​ អំពាវនាវឱ្យមាន ដំណោះស្រាយដោយសន្តិវិធី​ ចំពោះស្ថានភាពអ៊ីរ៉ង់

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងទថា រុស្ស៊ីសង្ឃឹមថា​ ស្ថានភាពជុំវិញអ៊ីរ៉ង់​ នឹងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធី។

ថ្លែងអំពីការវិវឌ្ឍនៅមជ្ឈិមបូព៌ា លោក Peskov បានឧ្យដឹងថា រុស្ស៊ីកំពុងតាមដានយ៉ាងដិត ដល់នូវសេចក្តីថ្លែងការណ៍ផ្សេងៗ ទាក់ទងនឹងការចរចាលើអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន TASS។

លោកបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍ ជាច្រើនពីភាគីផ្សេងៗ គ្នាហាក់ដូចជាផ្ទុយគ្នា ដោយបន្ថែមថា រុស្ស៊ីនឹងបន្តតាមដានស្ថានការណ៍ យ៉ាងដិតដល់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងទថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បានធ្វើកិច្ចពិភាក្សាល្អណាស់ និងមានផលិតភាព​ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ហើយថា ទីក្រុងវ៉ាស៊ីនតោន​ នឹងពន្យារពេលរយៈពេល​ ៥ថ្ងៃ​ ការវាយប្រហារលើរោងចក្រ ថាមពលអ៊ីរ៉ង់ ។

ក្រសួងការបរទេសអ៊ីរ៉ង់បានឧ្យដឹង នៅថ្ងៃដដែលនោះថា មិនមានការចរចាណា មួយបានកើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនោះទេ ៕

To Top