event

ការតស៊ូដ៏ស្វិតស្វាញបំផុតដើម្បីដណ្តើមពានរង្វាន់ VALORANT Masters Santiago 2026 បានកើត ឡើង រវាង ក្រុម តំណាង លីគប៉ាស៊ីហ្វិកគឺNongshim RedForce និង Paper Rex

Paper Rex ត្រូវបានគេចាត់ទុកថាជាក្រុម ដែលមានប្រៀបជាង ព្រោះធ្លាប់ឈ្នះដំណាក់កាលក្នុងតំបន់បានបីដង និងធ្លាប់ឈ្នះពាន VALORANT Masters Toronto 2025 កាលពីឆ្នាំមុន។ ក្រុមនេះនៅតែមានកីឡាករជើងចាស់ល្បីៗដូចជា កីឡាករឥណ្ឌូណេស៊ី Jason “f0rsakeN” Susanto និងកីឡាករម៉ាឡេស៊ី Khalish “d4v41” Rusyaidee ដែលបានរួមរស់ជាមួយក្រុមតាំងពីឆ្នាំ 2021។

ចំណែកឯ Nongshim RedForce វិញ បានឡើងមកចូលរួមក្នុង VCT Pacific 2025 និង 2026 តាម រយៈ ការ ប្រកួត ជម្រុះ ឡើ ងស៊េរី ហើយសមិទ្ធផលលេចធ្លោតែមួយគត់មុនពេលនេះ គឺការឈ្នះពានក្នុងការប្រកួតបើកឆាក VCT 2026: Pacific Kickoff។

បើទោះជាកម្រិតបច្ចេកទេសមានភាពខុសគ្នា ប៉ុន្តែក្រុមទាំងពីរបានឆ្លងកាត់ផ្លូវខុសគ្នាទាំងស្រុងដើម្បីមកដល់ វគ្គផ្តាច់ ព្រ័ត្រ។

Nongshim RedForce មិនដែលចាញ់ទាល់តែសោះក្នុងព្រឹត្តិការណ៍នេះ ដោយបានឈ្នះ Gentle Mates (2-0), G2 Esports (2-1) និង NRG (2-0)។ រីឯ Paper Rex បន្ទាប់ពីឈ្នះ FURIA (2-1) នៅប្រកួតដំបូង ក៏បានចាញ់ NRG (0-2) ហើយធ្លាក់ទៅប្រកួតក្នុងពូលខាងក្រោម ដែលនៅទីនោះពួកគេបានតស៊ូជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះ All Gamers (2-1), G2 Esports (2-1) និងសងសឹក NRG បានសម្រេចក្នុងលទ្ធផល (3-1) ​វគ្គផ្តាច់ព្រ័ត្រ។

To Top