ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN បង្ហាញ​ថា​ ប្រទេស​ចិន​មាន​ជំនឿចិត្ត​ចំពោះ​កម្លាំងនវានុវត្តន៍ក្នុងអំឡុង​ពេល​អនុវត្ត​«ផែនការប្រាំឆ្នាំទី១៥»!

បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សកំពុងវិវត្តកាន់តែលឿន  នវានុវត្តន៍ផ្នែក​បច្ចេកវិទ្យាគឺជាកត្តា​ដ៏​សំខាន់នៃ​ការប្រែប្រួល​។ ក្នុងអំឡុងពេលអនុវត្ត​ «ផែនការប្រាំឆ្នាំទី១៥» ប្រទេសចិននឹងពន្លឿនកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្រេចបាននូវ​ការ​អភិវឌ្ឍ ​កម្លាំងបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយពឹងផ្អែកលើខ្លួនឯង ​។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃ​វេទិកា Zhongguancun បាន​ក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់សហគមន៍អន្តរជាតិឈ្វេង​​យល់អំពីសភាពការណ៍ នៃ​នវានុវត្តន៍ផ្នែក​បច្ចេកវិទ្យាថ្មី ​បំផុត​របស់ប្រទេសចិន ។

បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គ​ស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ (CMG) បាន​ធ្វើ​ការស្ទង់មតិចំពោះ​អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក  ជា​លទ្ធផល​បាន​​បង្ហាញថា អ្នក​ផ្តល់​បទសម្ភាសន៍​ចំនួន​ ៩០,៤% បាន​សម្គាល់​ឃើញ​ថា​ ការប្រកួតប្រជែងបច្ចេកវិទ្យាដែល​ចាត់ទុក​នវានុវត្តន៍ជាស្នូល​ នឹងក្លាយជាចំណុចក្តៅ​នៃការប្រកួតប្រជែង​កម្លាំងជាតិចម្រុះ​។ អ្នក​ផ្តល់​បទសម្ភាសន៍​ចំនួន​ ៨៤,៩% បាន​សម្គាល់​ឃើញ​ថា​ ប្រទេស​ចិន​បាន​បង្ហាញពី​​អាកប្បកិរិយា​បើក​ទូលាយ សហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិង​ឈ្នះ-ឈ្នះ​ក្នុង​វិស័យនវានុវត្តន៍ផ្នែក​បច្ចេកវិទ្យា​ វា​នឹង​ផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់​សហគមន៍អន្តរជាតិ​។

To Top