ការនាំចេញអង្ករ របស់វៀតណាម ប្រឈមមុខនឹង ការពន្យារពេល ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា
ហាណូយ៖ ការនាំចេញអង្កររបស់វៀតណាម កំពុងប្រឈមមុខនឹងការរំខាន ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ា បានជំរុញឱ្យថ្លៃដឹកជញ្ជូន និង បុព្វលាភធានារ៉ាប់រងកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម។
របាយការណ៍នេះបានឧ្យដឹងថា ពេលវេលាដឹកជញ្ជូន បានអូសបន្លាយពី ១០ ទៅ ១៥ថ្ងៃ ខណៈដែលថ្លៃដឹកជញ្ជូន ក្នុងស្រុកបានកើនឡើង ២ម៉ឺនដុងវៀតណាម (ប្រហែល ០.៨ដុល្លារអាមេរិក) ដល់ ៣ម៉ឺនដុងវៀតណាម (ប្រហែល ១.២ដុល្លារ) ដោយដកស្រង់សម្តីរបស់លោក Nguyen Anh Son អគ្គនាយកនៃទីភ្នាក់ងារពាណិជ្ជកម្មបរទេសវៀតណាម។
របាយការណ៍នេះបានបន្ថែមថា អ្នកនាំចេញកំពុងតស៊ូជាមួយនឹងកង្វះខាតកុងតឺន័រ និងបានផ្លាស់ប្តូរផ្លូវសេវាកម្មដឹកជញ្ជូន ដែលបង្ខំឱ្យពាណិជ្ជករចរចាឡើងវិញនូវកិច្ចសន្យា ពន្យារពេលការដឹកជញ្ជូន ឬពន្យារពេលការបញ្ជាទិញថ្មី។
យោងតាមក្រសួងកសិកម្ម និង បរិស្ថាន ទិន្នផលស្រូវរបស់ប្រទេសវៀតណាមនៅឆ្នាំ ២០២៦ ត្រូវបានគេព្យាករថា នឹងឈានដល់ប្រហែល ៤៥,៦ លានតោន ដោយមាន ៧,៧៣ លានតោនសម្រាប់នាំចេញ៕
ប្រែសម្រួល ឈូក បូរ៉ា
