មេបញ្ជាការកងទ័ពជើងទឹក IRGC អះអាងថា នាវាទាំងអស់ត្រូវការ យល់ព្រមពីអ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ មេបញ្ជាការកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Alireza Tangsiri បានឧ្យដឹងថា នាវាណាមួយ ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែសម្របសម្រួលយ៉ាងពេញ លេញជាមួយអាជ្ញាធរដែនសមុទ្រអ៊ីរ៉ង់។
ដោយសរសេរនៅលើ X លោក Tangsiri បានឧ្យដឹងថា កងកម្លាំងកងទ័ពជើងទឹក IRGC បានរារាំងនាវាកុងតឺន័របរទេស មួយគ្រឿង ដែលត្រូវបានគេស្គាល់ថាជា “SELEN” បន្ទាប់ពីវាបានបរាជ័យក្នុងការ អនុវត្តតាមពិធីសារដែលត្រូវការ និងទទួលបានលិខិត អនុញ្ញាតឆ្លងកាត់។
ការកត់សម្គាល់នេះកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានកំណត់គោលដៅទីក្រុងតេអេរ៉ង់ និងទីក្រុងដទៃទៀត ដែលជំរុញឱ្យអ៊ីរ៉ង់វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសង សឹកប្រឆាំងនឹងអ៊ីស្រាអែល និងគោលដៅ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់ បានរឹតបន្តឹង ការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ដោយរឹតត្បិតការឆ្លងកាត់ សម្រាប់នាវាដែលភ្ជាប់ទៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានឧ្យដឹងថា ភាពអសន្តិសុខនៅក្នុងផ្លូវទឹកនេះ កើតចេញពីការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្ថែមថា វិធានការរបស់អ៊ីរ៉ង់ គឺស្របតាមច្បាប់អន្តរជាតិ និងមានគោលបំណង ការពារអធិបតេយ្យភាព របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
