ព័ត៌មានអន្តរជាតិ

បារាំង អំពាវនាវឱ្យអ៊ីរ៉ង់​ ចូលរួមក្នុងការចរចា​ ដេីម្បីបញ្ចប់ជម្លោះនៅមជ្ឈឹមបូព៌ា

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល​ ម៉ាក្រុង​ បានឧ្យដឹថា លោកបានធ្វើការសន្ទនា​​ តាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ីរ៉ង់លោក​ Masoud Pezeshkian ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារ របស់ខ្លួន និងចូលរួមក្នុងការចរចា។

លោក ម៉ាក្រុង​ បានឧ្យដឹងនៅលើ X ថា អ៊ីរ៉ង់គួរតែបញ្ចប់ «ការវាយប្រហារដែលមិនអាចទទួល យកបានប្រឆាំងនឹងប្រទេសនានាក្នុងតំបន់» ការពារហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល និងស្តារចរាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។

លោកបានអំពាវនាវឱ្យអ៊ីរ៉ង់ «ចូលរួមក្នុងការចរចាដោយស្មោះត្រង់ ដើម្បីសម្រេចបាននូវការបន្ធូរបន្ថយភាពតានតឹង និងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ» លើបញ្ហាអ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែរផងដែរ។

នៅថ្ងៃអង្គារផងដែរ លោក ម៉ាក្រុង បានធ្វើការហៅទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog។ យោងតាមការបង្ហោះរបស់លោកនៅលើ បណ្ដាញសង្គម​ X លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើ «ភាពចាំបាច់បំផុត​ សម្រាប់ភាគីជម្លោះក្នុង ការប្តេជ្ញាចិត្តក្នុងការអភិរក្សហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពល ដើម្បីចាប់ផ្តើមផ្លូវឆ្ពោះ ទៅរកការបន្តការសន្ទនាដោយស្មោះត្រង់»។

នៅក្នុងនោះដែរលោកក៏បានធានា​ដល់សមភាគីអ៊ីស្រាអែលរបស់លោកអំពី «សាមគ្គីភាពពេញលេញរបស់បារាំង​ ជាមួយប្រជាជនអ៊ីស្រាអែល នៅចំពោះមុខការវាយប្រហារ ប្រចាំថ្ងៃដោយអ៊ីរ៉ង់ និងក្រុមហេសបូឡា»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top