លោក ដូណាល់ ត្រាំ អះអាងថា ការចរចាជាមួយអ៊ីរ៉ង់ នៅតែបន្ត ទោះបីជាមានការបដិសេធ ពីអ៊ីរ៉ង់ក៏ដោយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត ទោះបីជាទីក្រុងតេអេរ៉ង់ បានបដិសេធថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងភាគីទាំងពីរក៏ដោយ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា អនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio អ្នកតំណាងសេតវិមាន លោក Steve Witkoff និងកូនប្រសាររបស់លោក ដូណាល់ ត្រាំ គឺលោក Jared Kushner សុទ្ធតែចូលរួមក្នុងការចរចាជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ ចង់ «ធ្វើកិច្ចព្រមព្រៀង»។
នៅពេលសួរថា តើអ្វីជាមូលហេតុ ដែលនាំឱ្យគាត់ពិចារណា លើការទូតជាមួយអ៊ីរ៉ង់ លោកបានឧ្យដឹងថា «ពួកគេកំពុងនិយាយជាមួយយើង ហើយពួកគេកំពុងធ្វេីដោយសមហេតុផល»។
លោក ដូណាល់ ត្រាំ ក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់បានផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោន នូវ «អំណោយដ៏ធំមួយ ដែលមានតម្លៃជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់» ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាវាជាអ្វីឧ្យពិតប្រាកដនោះទេ។
លោកបន្ដថា “ពួកគេបានប្រគល់វាមកយើង ហើយពួកគេបាននិយាយថា ពួកគេនឹងប្រគល់វា ដូច្នេះវាមានន័យមួយសម្រាប់ខ្ញុំ៖ យើងកំពុងដោះស្រាយជា មួយមនុស្សត្រឹមត្រូវ”៕
ប្រែសម្រួល ឈូក បូរ៉ា
