សេតវិមានព្រមានថា លោក ដូណាល់ ត្រាំ អាចនឹងបន្ដវាយប្រហារ កាន់តែខ្លាំងប្រឆាំងនឹងអ៊ីរង់
វ៉ាស៊ីនតោន៖ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងវាយប្រហារកាន់តែខ្លាំង ពោលគឺប្រៀបទៅនឹងឋាននរក ប្រសិនបើអ៊ីរ៉ង់បដិសេធមិនធ្វើកិច្ចព្រមព្រៀងលើសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងបន្ត។
លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា «ប្រធានាធិបតី ត្រាំ មិនបោកបញ្ឆោតទេ ហើយលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារកាន់តែសាហាវ»។
លោកស្រីបានលេីកឡេីងថា «អំពើហិង្សាណាមួយហួសពីចំណុចនេះ» នឹងកើតឡើងដោយសារតែអ៊ីរ៉ង់ «បដិសេធមិនយល់ថាពួកគេបានចាញ់រួចហើយ និងបដិសេធមិនព្រមឈានដល់កិច្ចព្រមព្រៀង»។
នៅក្នុងនោះដែរលោកស្រី Leavitt បានបដិសេធមិនបង្ហាញអ្នកណាដែលទីក្រុងវ៉ាស៊ីនតោន កំពុងចរចាជាមួយអំពីរបៀបបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ។
លោកស្រីបានបន្ដថា «យើងនឹងមិនចូលទៅក្នុងព័ត៌មានលម្អិតនៃការចរចា និងការសន្ទនាទាំងនេះដែលបន្តកើតឡើងនោះទេ ព្រោះជាការពិតណាស់ អ្នកអាចស្រមៃបានថា វាជាការពិភាក្សាការទូតដ៏រសើបខ្លាំង»។
លោកស្រីបានអះអាងថា សង្គ្រាម ដែលផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ នៅតែស្ថិតនៅលើផ្លូវត្រូវស៊ូទ្រាំរយៈពេល ៤ ទៅ ៦សប្តាហ៍។
មិនមានការចរចាដោយផ្ទាល់ ឬការចរចាដោយប្រយោលណាមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទេ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ India Today កាលពីថ្ងៃពុធ៕
ប្រែសម្រួល ឈូក បូរ៉ា
