សូមប្រុងប្រយ័ត្ន! ខេត្តតាកែវ នឹងឡើងកម្ដៅខ្លាំង ចន្លោះពី ៣៧°Cដល់៤១°C ចាប់ថ្ងៃទី២៦ មីនា ដល់ថ្ងៃទី៧ ខែមេសា
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស ដែលចាប់ពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សីតុណ្ហភាពអតិបរមាត្រូវបានព្យាករណ៍ ថានឹងឈានដល់ចន្លោះពី ៣៧°Cដល់៤១°C ស្ថានភាពរលកកម្ដៅនេះកើតឡើង ដោយសារកម្រិត សម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឱ្យមានកម្ដៅខ្លាំងនៅបន្តប៉ះពាល់ដល់ មនុស្ស សត្វនិងរុក្ខជាតិ ។
ក្នុងន័យនេះ រដ្ឋបាលខេត្តបានអំពាវនាវ ឱ្យសាធារណជនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងធ្វើការប្រុងប្រយ័ត្នអំពី អាកាសធាតុប្រែប្រួលមានស្ថានភាព រលកកម្ដៅនេះ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថា ហេតុណាមួយមកលើមនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសត្រូវយកចិត្តទុកដាក់ថែរទាំ សុខភាព ចំពោះមនុស្សចាស់ ស្ត្រី និងកុមារ ជាសំខាន់ ។
