ព័ត៌មានជាតិ

ប្រមុខទូតខ្មែរ ប្រាប់ពីស្ថានភាព ជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រមុខការទូតសិង្ហបុរី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបរាប់ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រហូតមកដល់ពេលនេះជិត១ឆ្នាំ ទៅរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ។

ការរៀបរាប់បែបនេះ របស់រដ្ឋមន្រ្តីការបរទេសខ្មែរ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបដែលឆ្លៀត ឱកាសពីការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម រវាងរដ្ឋមន្រ្តីទាំងពីរ បានសម្ដែងការពេញចិត្ត ចំពោះការបន្តរីកចម្រើន នៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និង បានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង៕

To Top