ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល រិះគន់និងបដិសេធ ការអះអាងរបស់អ៊ុយក្រែន ជុំវិញការចោទប្រកាន់ថា បានជួញដូរគ្រាប់ធញ្ញជាតិ របស់ប្រទេសរុស្សី ដែលបានបាត់ដំណឹងកន្លងមក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានស្តីបន្ទោសសមភាគីអ៊ុយក្រែន របស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថាទីក្រុង គៀវមិនដែលបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ដែលថាអ៊ីស្រាអែលកំពុងទិញ គ្រាប់ធញ្ញជាតិដែលបានលួចនិងបាត់ដំណឹង ពីប្រទេសរុស្ស៊ី នាពេលកន្លងមកទេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrey Sibiga បានថ្កោលទោសអ៊ីស្រាអែល ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការសម្រួល ដល់ការជួញដូរខុសច្បាប់របស់រុស្ស៊ី ក្នុងការលួចគ្រាប់ធញ្ញ ជាតិអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនមុននេះ បានរាយការណ៍ថា កប៉ាល់ដឹកទំនិញ Panormitis ដែលដឹកគ្រាប់ធញ្ញជាតិ ពីតំបន់ថ្មីរបស់រុស្ស៊ី កំពុងខិតជិតកំពង់ផែ Haifa របស់អ៊ីស្រាអែល។

លោកSibiga បានសរសេរនៅលើបណ្តាញសង្គម X ដោយបន្ថែមថាឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ត្រូវបានកោះហៅ ទៅក្រសួង កាលពីព្រឹកថ្ងៃអង្គារថា ៖វាពិបាកក្នុងការយល់ពីការខ្វះខាត របស់អ៊ីស្រាអែលក្នុងការឆ្លើយតបសមស្រប ទៅនឹងសំណើស្របច្បាប់ របស់អ៊ុយក្រែន ទាក់ទងនឹងកប៉ាល់មុន ដែលបានដឹកជញ្ជូនទំនិញ ដែលត្រូវបានលួច ទាំងអស់នោះទៅ កាន់ផែHaifa។

គួរឲ្យដឹងដែរថាទំនាក់ទំនង​ រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​តានតឹង ខណៈ​អ៊ុយក្រែន​បាន​រិះគន់​អ៊ីស្រាអែល​ថា​មិន​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ឬ​កាត់​ផ្តាច់​ទំនាក់ ទំនង​ជាមួយ​ក្រុង​ម៉ូស្គូ ឡើយនាពេលកន្លមក៕

ប្រែសម្រួល៖ស៊ុនលី

To Top